khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន
     
    ចែករំលែក ៖

    ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធ ទី១៩​ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម​ យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការការងារ​ ការប្រមូលចំណូលផ្សេងៗ​ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា។  បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ច និងចុះពិនិត្យសកម្មភាពជាក់ស្តែងនៃការផ្ទេរទំនិញចេញ-ចូល ការជួយសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត